This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, June 13, 2024

22222

TV Live

Wednesday, June 12, 2024

New

aaaaaaaaaaaaaaaaaaaaaaaaaaaaaaaaa

Wednesday, November 25, 2015

​ឆាប់​ចេញ​ទឹកកាម​ពេក ក្នុងពេល​រួមភេទ​មែន​ទេ​? កុំ​បារម្ភ​អី យើង​អាច​ជួយ​បាន !!!




​ការ​ឆាប់​ចេញ​ទឹកកាម​ក្នុងពេល​រួមភេទ ច្រើន​តែ​កើត​លើ​បុរស​ដែល​ស្ត្រេ​ស ភ័យខ្លាច ឬ​មិន​មាន​សុខភាព​ល្អ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​ដែល​ឧស្សាហ៍​ជួប​បញ្ហា​នេះ​ពេក វា​អាច​ក្លាយទៅជា​មូលហេតុ ឬ​ក្តីបារម្ភ​ដ៏​ធំ​មួយ សម្រាប់​បុរស​គ្រប់គ្នា​។ ​សំណាង​ដែរ បញ្ហា​ដ៏​គួរឲ្យ​អៀនខ្មាស់​បែបនេះ អាច​បង្ការ​បាន​ជាមួយ​នឹង វិធី​ព្យាបាល​ដោយ​ខ្លួនឯង ដូចខាងក្រោម​នេះ ៖
​រួមភេទ​ឲ្យបាន​ច្រើនដង​


​ពាក្យចាស់​និយាយថា កាន់តែ​ហាត់ កាន់តែ​ពូកែ​។ គ្មាន​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​បុរស​ម្នាក់ អាច​គ្រប់គ្រង​សិល្បៈ​នៃ​ការពន្យារពេល​ចេញ​ទឹកកាម ជាង​ការ​រួមភេទ​ឲ្យបាន​ច្រើនដង​នោះទេ​។ ជាពិសេស បើសិនជា​មូលហេតុ​របស់​វា ជាការ​ថប់​អារម្មណ៍​វិញ នោះ​ការប្រឈមមុខ​នឹង​ភាពភ័យខ្លាច​បែបនេះ​ជា​ទៀងទាត់ នឹង​អាច​ជួយ​ឲ្យ​អ្នក យកឈ្នះ​បញ្ហា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។
​ជួយ​ខ្លួនឯង​សិន ចាំ​រួមភេទ​ជា​ក្រោយ​


​បុរស​អាច​នឹង​ត្រូវកា​រ​ពេល​យូរ​ដែរ ក្នុង​ការចេញ​ទឹកកាម​ម្តងទៀត ក្រោយ​ពី​សម្រេច​បាន​ម្តង​រួចហើយ​។ នេះ​ហើយ​គឺជា​មូលហេតុ​ដែល​ថា ការជួយ​ខ្លួនឯង​សិន មុន​ពេល​រួមភេទ អាច​ជួយ​ឲ្យ​អ្នក​ចៀសផុត​ពី​ការ​ឆាប់​ចេញ​ទឹកកាម​ពេក ក្នុងពេល​រួម​ភេទ​បាន​។ ដូច្នេះ តើ​អ្នក​ត្រូវ​ចំណាយ​ពេលវេលា​ប៉ុន្មាន​នាទី​ទៅ ក្រោយពី​ជួយ​ខ្លួនឯង​រួច មុន​ពេល​ឈានដល់​ការ​រួមភេទ​? ចូរ​ធ្វើ​ការពិសោធន៍​ខ្លះ​ទៅ​។ ចូរ​ជួយ​ខ្លួនឯង និង​ចាំ​មើល​ថា​តើ រយៈពេល​ប៉ុន្មាន​នាទី ទើប​លិង្គ​អ្នក​អាច​ងើប​ឡើង​វិញ​ម្តង​ទៀត​។

​ហាត់​ក្បាច់ Kegel ជា​ទៀងទាត់​


​វា​គ្មាន​អ្វី​ជា​អាថ៌កំបាំង​ទេ​ដែល​ថា ការហាត់​ក្បាច់ Kegel នឹង​មាន​ប្រសិទ្ធភាព​យ៉ាង​អស្ចារ្យ សម្រាប់​មនុស្ស​ស្រី​។ ប៉ុន្តែ តើ​អ្នក​មាន​ដឹង​ទេ​ថា អ្នក​ប្រហែលជា​អាច​ប្រើ​វិធី​នេះ​បានដែរ ដើម្បី​លុបបំបាត់ ការ​ឆាប់​ចេញ​ទឹកកាម​ពេក​បាន​? លំ​ហាត់ប្រាណ Kegel គឺជា​ការ​ប្រឹង​ទប់​ទឹកនោម ឬ​ខ្ជឹប​ទឹកនោម ក្នុងពេល​កំពុង​តែ​នោម​។ ដើម្បី​លុបបំបាត់​ការ​ឆាប់​ចេញ​ទឹកកាម ចូរ​ធ្វើបែបនេះ​ប្រហែលជា ១០ វិនាទី​សិន ចាំ​បន្ធូរ​វិញ​។ យក​ល្អ គួរតែ​ធ្វើ​បែប​នេះ​ឲ្យបាន ១០ ដង ចំនួន ៣ សារ​ជា​រៀងរាល់ថ្ងៃ​។​
​ដកដង្ហើម​ជ្រៅៗ​


​ហេតុផល​មួយ​ដែល​អ្នក ឆាប់​ឈានដល់​ចំណុចកំពូល​ពេក​នោះ គឺ​ការភ័យខ្លាច ហេតុដូច្នេះ​ហើយ ទើប​គេ​ទាមទារ​ឲ្យ​អ្នក ប្រើ​ពេល​ដកដង្ហើម​ជ្រៅៗ​ក្នុងពេល​រួមភេទ ដើម្បី​ពន្យារពេល​ការចេញ​ទឹកកាម​។ ការដកដង្ហើម​ជ្រៅៗ អាច​ធ្វើឡើង​តាមរយៈ ការដកដង្ហើម​ចូល​តា​ម​ច្រមុះ ហើយ​ទប់​រយៈពេល ៣ វិនាទី ហើយ​ដក​ដង្ហើមចេញ​វិញ​តាម​មាត់​។ ចូរ​ធ្វើបែបនេះ មុនពេល​ចាប់ផ្តើម​សកម្មភាព​លើ​គ្រែ ឬ​កំពុង​តែ​ចាប់ផ្តើម​សកម្មភាព​៕

ត្រួតពិនិត្យដោយ.health   ថ្ងៃទី09  កញ្ញា ឆ្នាំ 2015

​ហេតុ​អ្វី​ពេល​ស្រើបស្រាល ខ្ញុំ​ចេះតែ​ចេញ​ទឹករំអិល​ស្អិតៗ និង​ថ្លា​?


ជាបឋម​ខ្ញុំ​សូមបញ្ជាក់​ថា អ្នក​មាន​មិនមាន​អា​ការៈឆាប់ចេញ​ទឹកកាម​ពេក​ឡើយ​។ ចំពោះ​ទឹករំអិល​ដែល​អ្នក​និយាយ​នេះ វា​ត្រូវ​បាន​គេ​ហៅថា Pre-cum ឬ Pre-ejaculate ឬ​ហៅ​ថា ទឹករំអិល​ត្រៀមខ្លួន​។​

រឿង​នេះ​បើ​និយាយឱ្យចំ​ទៅ ១០០​ភាគរយ​ជា​ប្រតិកម្ម​មួយ​ធម្មតា​ទេ ជាពិសេស​នៅពេល​លិង្គ​ឡើង​រឹង ហើយ​វា​ក៏​ជា​សញ្ញា​មួយ​បញ្ជាក់​ថា អ្នក​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​សម្រាប់​ការ​រួមភេទ​ដែរ​។ ទឹករំអិល​នេះ​ផ្ទុក​ទៅ​ដោយ​សារធាតុ​រាវ​ដែល​ចេញពី​ក្រពេញ​នៅ​ជុំវិញ​លិង្គ វា​ក៏​ត្រូវបាន​គេ​ចាត់ទុកថា​ជួយ​សម្រួល​ដល់​ផ្លូវ​ចូល​ក្នុង​ទ្វារមាស​ស្ត្រី​ដើម្បី​បង្ក​កំណើត​ផងដែរ​។ តាមពិត​នោះ​គឺថា មជ្ឈដ្ឋាន​នៃរ​ន្ឋ​យោនី​របស់​ស្ត្រី​ជា​ប្រភេទ​អាស៊ីត​តាំងពីដើម​មក​ម្លេះ ដូច្នេះ​វា​អាច​នឹង​សម្លាប់​កោសិកា​មេ​ជីវិត​ឈ្មោល  ប៉ុន្តែ​ទឹករំអិល​ដែល​ចេញពី​លិង្គ​មនុស្ស​ដែល​យើង​និយាយ​ពី​ខាងលើ​នេះ​អាច​បន្សាប​ជាតិ​អាស៊ីត​ក្នុង​មជ្ឈដ្ឋាន​ទ្វារមាស​ស្ត្រី​បាន​៕

ត្រួតពិនិត្យដោយ  health​   ថ្ងៃទី26  តុលា ឆ្នាំ 2015