ជាបឋមខ្ញុំសូមបញ្ជាក់ថា អ្នកមានមិនមានអាការៈឆាប់ចេញទឹកកាមពេកឡើយ។ ចំពោះទឹករំអិលដែលអ្នកនិយាយនេះ វាត្រូវបានគេហៅថា Pre-cum ឬ Pre-ejaculate ឬហៅថា ទឹករំអិលត្រៀមខ្លួន។
រឿងនេះបើនិយាយឱ្យចំទៅ ១០០ភាគរយជាប្រតិកម្មមួយធម្មតាទេ ជាពិសេសនៅពេលលិង្គឡើងរឹង ហើយវាក៏ជាសញ្ញាមួយបញ្ជាក់ថា អ្នកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការរួមភេទដែរ។ ទឹករំអិលនេះផ្ទុកទៅដោយសារធាតុរាវដែលចេញពីក្រពេញនៅជុំវិញលិង្គ វាក៏ត្រូវបានគេចាត់ទុកថាជួយសម្រួលដល់ផ្លូវចូលក្នុងទ្វារមាសស្ត្រីដើម្បីបង្កកំណើតផងដែរ។ តាមពិតនោះគឺថា មជ្ឈដ្ឋាននៃរន្ឋយោនីរបស់ស្ត្រីជាប្រភេទអាស៊ីតតាំងពីដើមមកម្លេះ ដូច្នេះវាអាចនឹងសម្លាប់កោសិកាមេជីវិតឈ្មោល ប៉ុន្តែទឹករំអិលដែលចេញពីលិង្គមនុស្សដែលយើងនិយាយពីខាងលើនេះអាចបន្សាបជាតិអាស៊ីតក្នុងមជ្ឈដ្ឋានទ្វារមាសស្ត្រីបាន៕
ត្រួតពិនិត្យដោយ health ថ្ងៃទី26 តុលា ឆ្នាំ 2015







0 comments:
Post a Comment