Wednesday, November 25, 2015

​រឿង​ទាក់ទង​នឹង​ផ្លូវភេទ​ដែល​បុរស​នៅ​ហ្ស៊ី​ន​ទាំងអស់​គួរតែ​ដឹង​!!!

​រឿង​ទាក់ទង​នឹង​ផ្លូវភេទ​ដែល​បុរស​នៅ​ហ្ស៊ី​ន​ទាំងអស់​គួរតែ​ដឹង​!!!





​ការ​រួមភេទ​ពិតជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​សម្រាប់​ជីវិត​រស់នៅ​របស់​មនុស្ស​គ្រប់រូប ហើយ​ជីវិត​ផ្លូវភេទ​ដ៏​មាន​សុខភាព​ល្អ​មួយ​គឺជា​គន្លឹះ​ដ៏​សំខាន់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មាន​ជំនឿ​មិន​ត្រឹមត្រូវ​ច្រើនណាស់​ទាក់ទង​នឹង​រឿងនេះ ហើយ​បុរស​ដែល​មិន​ធ្លាប់​ប្រឡូក​នឹង​ការ​រួមភេទ​សោះ​ពិតជា​សង្ស័យ​ច្រើន​អំពី​ជំនឿ​ទាំងនោះ​។ បើសិន​ជា​អ្នក​ជា​មនុស្ស​នៅ​ហ្សី​ន​មែន​នោះ ខាងក្រោម​នេះ​គឺជា​រឿង​ដែល​អ្នក​គួរតែ​ស្វែងយល់​។



​ការឡើង​រឹង​របស់​លិង្គ​មិនអាច​យូរ​ជាង​៣ ទៅ​៥​នាទី​ឡើយ​។ មានន័យ​ថា អ្នក​ប្រហែលជា​ឃើញ​មនុស្ស​ប្រុស​ខ្លះ​អាច​ធ្វើឱ្យ​លិង្គ​របស់​ពួកគេ​រឹង​ជាប់ និង​ធ្វើ​សមយុទ្ធ​មិន​ឈប់​រហូតដល់​៤០​នាទី​ហើយ​ក្នុង​វីដេអូ​សិច ប៉ុន្តែ​រឿង​នេះ​មិន​កើត​ឡើង​លើ​ជីវិត​ពិតប្រាកដ​ឡើយ​។ តាម​ការសិក្សា​បានឱ្យដឹងថា បុរស​ភាគច្រើន​នឹង​អាច​ចេញ​ទឹកកាម​ក្នុង​រយៈពេល​៣ ទៅ​៥​នាទី​ក្រោយ​ពី​សូក​បញ្ចូល​លិង្គ​រួច​។ 



 

ការ​បរ​បោស​អង្អែល​មុនពេល​រួមភេទ​គឺជា​រឿង​សំខាន់​។ គ្រាន់តែ​ការ​រួមភេទ​តាម​ទ្វារមាស​តែ​មួយ​គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ឱ្យ​មនុស្ស​ស្រី​ដល់ត្រើយ​ទេ​។ បើសិន​ជា​អ្នក​ចង់​ក្លាយ​ជា​គូស្នេហ៍​ដ៏​ល្អ​ម្នាក់ អ្នក​ត្រូវ​តែ​ដឹង​អំពី​ចំណុច​មូលដ្ឋាន​ដោយ​ការ​បរ​បោស​អង្អែល​មុនពេល​រួមភេទ​សិន ដូច​ជា​ការ​ថើប​ដ៏​ជំនាញ ការភ្ញោ​ច ឬ​លេង​សុដន់​ជាដើម​។ 


 

បទពិសោធន៍​ដំបូង​ប្រហែលជា​មិន​អាច​ទទួលបាន​អ្វី​ដែល​រំពឹង​ទុក​ឡើយ​។ អ្នក​ប្រហែលជា​តែងតែ​ស្រមៃ​ចង់បាន​ថ្ងៃនេះ​មកដល់ ប៉ុន្តែ​ពេល​វា​កើតមាន​មែន បែរជា​ធ្វើ​មិនបាន​ល្អ ដូច្នេះ​មិន​បាច់​ពិបាកចិត្ត​ទេ​។ អ្នក​នឹង​ធ្វើ​បាន​កាន់តែ​ល្អ​នៅពេល​ក្រោយ​ទៀត​។ 


 



​ទំហំ​មិន​មែន​ជា​បញ្ហា​ចោទ​ឡើយ​។ បើសិន​ជា​អ្នក​បារម្ភ​ថា លិង្គ​អ្នក​ប្រហែល​ជា​មិនធំ​គ្រប់គ្រាន់​ដូចនឹង​តួ​សម្តែង​ក្នុង​វីដេអូ​សិច​នោះ មិនបាច់​ខ្វល់​ឡើយ​។ ទំហំ​មិន​មែន​ជា​បញ្ហា​ក្នុង​ការ​យក​មក​ធ្វើ​សមយុទ្ធ ឡើយ​។ បើសិន​ជា​អ្នក​មិន​មាន​លិង្គ​តូច​ពេក​នោះទេ (​ខ្លី​ជាង ៧,៥​សង់ទីម៉ែត្រ​ពេល​រឹង​) គឺជា​រឿង​ធម្មតា​។ 




 

ការពាក់​ស្រោមអនាម័យ​ពីរ​ជាន់​មិនមែន​ជា​រឿង​មាន​សុវត្ថិភាព​ទេ​។ បើសិនជា​អ្នក​ចង់​ការពារ​មិនឱ្យ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​ទេ ចូរ​ពាក់​ស្រោមអនាម័យ​ទៅ​។ ប៉ុន្តែ​មិន​បាច់​ពាក់​ដល់​ពីរ​ជាន់​ឡើយ​។ 

  



​មាន​អ្នកខ្លះ​និយាយថា ការ​រួមភេទ​ដោយ​មិន​មាន​ការការពារ​ក្នុងពេល​មនុស្ស​ស្រី​មក​រដូវ​នឹង​ច្បាស់​ថា នាង​មិន​អាច​មាន​ផ្ទៃពោះ​ទេ​។ ខណៈពេល​ដែល​ពេលវេលា​នេះ​ធ្វើឱ្យ​ការ​មាន​ផ្ទៃពោះ​មាន​ទាប​ក៏ដោយ ក៏​អ្នក​ប្រហែល​ជា​នៅ​តែ​ត្រូវ​ការប្រើ​ស្រោមអនាម័យ​ដដែល​ដើម្បី​មាន​សុវត្ថិភាព និង​បង្ការ​ការឆ្លង​ជំងឺ​កាមរោគ​។ 




 
​អ្នក​ប្រហែលជា​យល់​ថា​ខ្លួនឯង​ដូច​ជា​ថប់​អារម្មណ៍ និង​ភ័យៗ​ក្នុងពេល​រួមភេទ​ជា​លើកដំបូង​។ ក្នុងពេល​រួមភេទ មិនមែន​មាន​តែ​ប្រដាប់ភេទ​ដែល​ចូលរួម​ធ្វើ​សមយុទ្ធ​ឡើយ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងនេះក្តី អ្នក​មិន​បាច់​ភ័យខ្លាច​អ្វី​ទាំង​អស់​ឡើយ​៕



 
អត្ថបទ៖ វេជ្ជ. ងួន សេរ័ត្ន

0 comments:

Post a Comment