ការឆាប់ចេញទឹកកាមក្នុងពេលរួមភេទ ច្រើនតែកើតលើបុរសដែលស្ត្រេស ភ័យខ្លាច ឬមិនមានសុខភាពល្អ។ ទោះបីជាយ៉ាងណាក៏ដោយ ការដែលឧស្សាហ៍ជួបបញ្ហានេះពេក វាអាចក្លាយទៅជាមូលហេតុ ឬក្តីបារម្ភដ៏ធំមួយ សម្រាប់បុរសគ្រប់គ្នា។ សំណាងដែរ បញ្ហាដ៏គួរឲ្យអៀនខ្មាស់បែបនេះ អាចបង្ការបានជាមួយនឹង វិធីព្យាបាលដោយខ្លួនឯង ដូចខាងក្រោមនេះ ៖
រួមភេទឲ្យបានច្រើនដង
ពាក្យចាស់និយាយថា កាន់តែហាត់ កាន់តែពូកែ។ គ្មានអ្វីដែលអាចធ្វើឲ្យបុរសម្នាក់ អាចគ្រប់គ្រងសិល្បៈនៃការពន្យារពេលចេញទឹកកាម ជាងការរួមភេទឲ្យបានច្រើនដងនោះទេ។ ជាពិសេស បើសិនជាមូលហេតុរបស់វា ជាការថប់អារម្មណ៍វិញ នោះការប្រឈមមុខនឹងភាពភ័យខ្លាចបែបនេះជាទៀងទាត់ នឹងអាចជួយឲ្យអ្នក យកឈ្នះបញ្ហាបានយ៉ាងមានប្រសិទ្ធភាព។
ជួយខ្លួនឯងសិន ចាំរួមភេទជាក្រោយ
បុរសអាចនឹងត្រូវការពេលយូរដែរ ក្នុងការចេញទឹកកាមម្តងទៀត ក្រោយពីសម្រេចបានម្តងរួចហើយ។ នេះហើយគឺជាមូលហេតុដែលថា ការជួយខ្លួនឯងសិន មុនពេលរួមភេទ អាចជួយឲ្យអ្នកចៀសផុតពីការឆាប់ចេញទឹកកាមពេក ក្នុងពេលរួមភេទបាន។ ដូច្នេះ តើអ្នកត្រូវចំណាយពេលវេលាប៉ុន្មាននាទីទៅ ក្រោយពីជួយខ្លួនឯងរួច មុនពេលឈានដល់ការរួមភេទ? ចូរធ្វើការពិសោធន៍ខ្លះទៅ។ ចូរជួយខ្លួនឯង និងចាំមើលថាតើ រយៈពេលប៉ុន្មាននាទី ទើបលិង្គអ្នកអាចងើបឡើងវិញម្តងទៀត។
ហាត់ក្បាច់ Kegel ជាទៀងទាត់
វាគ្មានអ្វីជាអាថ៌កំបាំងទេដែលថា ការហាត់ក្បាច់ Kegel នឹងមានប្រសិទ្ធភាពយ៉ាងអស្ចារ្យ សម្រាប់មនុស្សស្រី។ ប៉ុន្តែ តើអ្នកមានដឹងទេថា អ្នកប្រហែលជាអាចប្រើវិធីនេះបានដែរ ដើម្បីលុបបំបាត់ ការឆាប់ចេញទឹកកាមពេកបាន? លំហាត់ប្រាណ Kegel គឺជាការប្រឹងទប់ទឹកនោម ឬខ្ជឹបទឹកនោម ក្នុងពេលកំពុងតែនោម។ ដើម្បីលុបបំបាត់ការឆាប់ចេញទឹកកាម ចូរធ្វើបែបនេះប្រហែលជា ១០ វិនាទីសិន ចាំបន្ធូរវិញ។ យកល្អ គួរតែធ្វើបែបនេះឲ្យបាន ១០ ដង ចំនួន ៣ សារជារៀងរាល់ថ្ងៃ។
ដកដង្ហើមជ្រៅៗ
ហេតុផលមួយដែលអ្នក ឆាប់ឈានដល់ចំណុចកំពូលពេកនោះ គឺការភ័យខ្លាច ហេតុដូច្នេះហើយ ទើបគេទាមទារឲ្យអ្នក ប្រើពេលដកដង្ហើមជ្រៅៗក្នុងពេលរួមភេទ ដើម្បីពន្យារពេលការចេញទឹកកាម។ ការដកដង្ហើមជ្រៅៗ អាចធ្វើឡើងតាមរយៈ ការដកដង្ហើមចូលតាមច្រមុះ ហើយទប់រយៈពេល ៣ វិនាទី ហើយដកដង្ហើមចេញវិញតាមមាត់។ ចូរធ្វើបែបនេះ មុនពេលចាប់ផ្តើមសកម្មភាពលើគ្រែ ឬកំពុងតែចាប់ផ្តើមសកម្មភាព៕
ត្រួតពិនិត្យដោយ.health ថ្ងៃទី09 កញ្ញា ឆ្នាំ 2015







0 comments:
Post a Comment